ការចុះបញ្ជី PowerColor បញ្ជាក់ពី RX 7800 XT ជាមួយនឹងលក្ខណៈពិសេសពេញលេញ ។

RX 7800 XT ត្រូវបានClockedខ្ពស់បន្តិច ប៉ុន្តែប្រសិនបើយើងសន្មត់ថា 7800 XT គឺប្រហែល 28% យឺតជាង RX 7900 XT នោះវានឹងមិនឆ្ងាយពេកទេដែលនាំមុខ RX 6800 XT ហើយនោះប្រាកដជាមិន ល្អសម្រាប់ AMD ។

PowerColor Leak reveals AMD's Radeon RX 7800 XT | OC3D News

លក្ខណៈពិសេសសំខាន់ៗផ្សេងទៀតរួមមានការបន្ថែមឧបករណ៍ភ្ជាប់អេក្រង់ដែលរំពឹងទុកនៃ HDMI 2.1 មួយ និង DisplayPort 2.1 ចំនួនបី។ PowerColor លើកឡើងថា មានតែការតភ្ជាប់ DP 2.1 ពីរប៉ុណ្ណោះដែលអាចSupportក្នុងពេលតែមួយ។

PowerColor RX 7800 XT Red Devil មានមុខងារ 3840 Stream Processors និង 16GB GDDR6 Memory។ វាមានល្បឿន Boost clock ដល់ទៅ 2520MHz និងល្បឿន Game Clock 2210 MHz ។ Memory របស់វាមានល្បឿន Clock 18 Gbps និងដំណើរការលើចំណុចប្រទាក់ 256-bit memory ។ វាក៏ត្រូវការយ៉ាងហោចណាស់ 800W PSU និង PCIe 8-pin Power Connectors ចំនួនពីរផងដែរ។

ប្រភព ៖ PC GAMER