NVIDIA RTX Video HDR ជាមុខងារថ្មីសម្រាប់ប្រែក្លាយវីដេអូធម្មតាទៅជាវីដេអូ HDR បាន

ក្រាហ្វិកកាត RTX ពេលនេះមានសមត្ថភាពប្រែក្លាយវីដេអូ SDR ធម្មតាទៅជាវីដេអូ HDR បានដោយឥតគិតថ្លៃ ជាមួយនឹងជំនួយពី AI ជាពិសេស។ មុខងារ RTX Video HDR នេះក៏អាចដំណើរការបានស្របគ្នាជាមួយមុខងារ RTX Video Super Resolution ដែលជួយដំឡើងគុណភាពវីដេអូឲ្យកាន់តែច្បាស់ផង និងដំឡើងទៅជាប្រភេទ HDR ថែមទៀតផង។

បន្ទាប់ពីអាប់ដេតទៅ Driver ជំនាន់ក្រោយហើយ អ្នកប្រើប្រាស់អាចបើក RTX Video HDR តាមវិធីខាងក្រោម៖

  • បើក Settings នៅក្នុង Windows ហើយចូលទៅ System > Display > HDR ចុចបើក HDR
  • បើក NVIDIA Control Panel > Adjust video image settings > RTX Video Enhancement បន្ទាប់មកចុចបើកកន្លែង HDR (High Dynamic Range) ជាការស្រេច
  • អ្នកត្រូវបើកមើលវីដេអូទាំងអស់នោះតាមរយៈ Google Chrome ឬក៏ Microsoft Edge
  • គួរបញ្ជាក់ផងថា ម៉ូនីទ័ររបស់អ្នកត្រូវតែមានគាំទ្រ HDR ផង ទើបមុខងារនេះដំណើរការបាន

 

ម្ចាស់ក្រាហ្វិកកាត NVIDIA GeForce RTX Series ទាំងអស់ អាចធ្វើការអាប់ដេត Game Ready Driver ជំនាន់ទី 551.23 ថ្មីបានចាប់ពីពេលនេះតទៅ ដើម្បីទទួលបានមុខងារថ្មី RTX Video HDR នេះ។

 

ប្រភព៖ Cambo Report

 

 

Delivery Service
  • Delivery in Cambodia
  • Phnom Penh: Door to Door
Payment
  • Cash
  • KHQR