ម្ចាស់ក្រាហ្វិកកាត AMD ទទួលបាន FPS បន្ថែមដោយឥតគិតថ្លៃ

ម្ចាស់ក្រាហ្វិកកាត Radeon 700M series (មកដល់ ROG Ally ឆាប់ៗនេះ), Radeon RX 6000 ឬ Radeon RX 7000 series នឹងទទួលបានមុខងារ AMD Fluid Motion Frames ថ្មីនេះ តាមរយៈកម្មវិធី Adrenalin Edition 24.1.1 ជំនាន់ក្រោយ។

ក្រុមហ៊ុន AMD បានបញ្ជាក់ថា មុខងារ AFMF ថ្មីនេះ នឹងជួយបានល្អប្រសើរបំផុត ប្រសិនបើហ្គេមមួយនោះអាចលេងបានខ្ទង់ 60FPS ស្រាប់ហើយ។ រៀងរាល់ហ្គេមដែលជាប្រភេទ DirectX 11 និង 12 គឺសុទ្ធតែគាំទ្រជាមួយមុខងារនេះទាំងអស់ នៅពេលដែលអ្នកលេងកំណត់ដាក់ Settings ដូចជា អេក្រង់ត្រូវតែកំណត់ដាក់ Full Screen និងត្រូវតែបិទមុខងារ V-Sync ចោល។

គួរបញ្ជាក់ផងថា អ្នកត្រូវបើកមុខងារបង្ហាញចំនួន FPS តាមរយៈកម្មវិធី AMD Adrenalin Edition ផ្ទាល់ ទើបបានមើលឃើញចំនួន FPS ខ្ពស់នោះ ហើយប្រសិនបើប្រើប្រាស់កម្មវិធីបង្ហាញ FPS ផ្សេងៗទៀត នឹងមិនឃើញនោះទេ។

 

ប្រភព៖ Cambo Report