Ghost of Tsushima Director’s Cut នឹងដាក់ឲ្យលេងលើ PC នៅថ្ងៃទី 16 ឧសភា 2024
ទីបំផុតហ្គេមដ៏ពេញនិយមមួយទៀតនៅលើម៉ាស៊ីនហ្គេម PS4 | PS5 នឹងមានដាក់ឲ្យលេងនៅលើ PC ដែរហើយ ដោយលើកនេះជាហ្គេម Ghost of Tsushima Director’s Cut ជាមួយកញ្ចប់ពេញលេញ ដែលមានសាច់រឿងពេញ បូករួមទាំងវគ្គថ្មី Iki Island Expansion, ម៉ូត Kurosawa ពណ៌សខ្មៅ និងម៉ូត Legends សម្រាប់លេងអនឡាញថែមទៀតផង។
ក្រុមហ៊ុន Nixxes ដដែលជាអ្នកនាំយកហ្គេមនេះមកបង្កើតសម្រាប់ PC និងបានសហការជាមួយ Sucker Punch ដែលជាក្រុមហ៊ុនបង្កើត Ghost of Tsushima នៅលើ PS4 | PS5 ផ្ទាល់តែម្ដង។ អ្នកលេងនៅលើ PC នឹងអាចបើក Framerate ឲ្យរត់បានខ្ពស់ជាងនៅលើ PS4 | PS5 បានទៅទៀត ក៏ដូចជាការគាំទ្រ Mouse + Keyboard ជំនួសឲ្យដៃហ្គេមក៏បាន។ មុខងារដៃបញ្ជារំញ័រ Haptic Feedback + Adaptive Triggers របស់ PlayStation DualSense គឺអាចតភ្ជាប់លេងបាននៅលើ PC ដោយមិនចោទជាបញ្ហាឡើយ។ក្រុមហ៊ុន Nixxes ដដែលជាអ្នកនាំយកហ្គេមនេះមកបង្កើតសម្រាប់ PC និងបានសហការជាមួយ Sucker Punch ដែលជាក្រុមហ៊ុនបង្កើត Ghost of Tsushima នៅលើ PS4 | PS5 ផ្ទាល់តែម្ដង។ អ្នកលេងនៅលើ PC នឹងអាចបើក Framerate ឲ្យរត់បានខ្ពស់ជាងនៅលើ PS4 | PS5 បានទៅទៀត ក៏ដូចជាការគាំទ្រ Mouse + Keyboard ជំនួសឲ្យដៃហ្គេមក៏បាន។ មុខងារដៃបញ្ជារំញ័រ Haptic Feedback + Adaptive Triggers របស់ PlayStation DualSense គឺអាចតភ្ជាប់លេងបាននៅលើ PC ដោយមិនចោទជាបញ្ហាឡើយ។
លើសពីនេះទៅទៀត ហ្គេមមួយនេះក៏មានគាំទ្រខ្នាតម៉ូនីទ័រ Ultrawide វែងៗដូចគ្នា ខ្នាត 21:9, 32:9 និងសូម្បីតែ 48:9 សម្រាប់នៅពេលតភ្ជាប់ម៉ូនីទ័រ 3 ចូលគ្នាតែមួយ។ មុខងារជំនួយដំឡើង Framerate ដូចជា Intel XeSS, NVIDIA DLSS 3, NVIDIA DLAA និង AMD FSR 3, AMD FSR 3 Native បូករួមទាំង Frame Generation ដូចគ្នា។
នៅថ្ងៃទី 16 ឧសភា 2024 ខាងមុខនេះ ហ្គេម Ghost of Tsushima Director’s Cut នឹងមកដល់នៅលើ PC តាមរយៈ Steam ឬ Epic Games Store នៅក្នុងតម្លៃ $59.99 ហើយប្រសិនបើអ្នកកក់ទុកមុន នឹងទទួលបានកាដូបន្ថែមនៅក្នុងហ្គេម។
ប្រភព៖ CAMBO REPORT