ហ្គេម Google Play ឥឡូវនេះប្រេីបានជាមួយកុំព្យូទ័រដែលដំណេីរការដោយ AMD
ដំណឹងល្អសម្រាប់អ្នកលេងហ្គេម! Google បានពង្រីកវេទិកា Google Play Games របស់ខ្លួនដើម្បីគាំទ្រកុំព្យូទ័រ PC ដែលមានប្រូសេសស័រ និងក្រាហ្វិក AMD ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់លេងហ្គេម Android ដែលពួកគេចូលចិត្តបាន។ ពីមុន វេទិកានេះត្រូវការយ៉ាងហោចណាស់ Intel UHD Graphics 630 ឬ Nvidia GeForce MX450 ប៉ុន្តែឥឡូវនេះ ក្រាហ្វិក AMD ក៏អាចប្រើបានផងដែរ។ លើសពីនេះទៀត Google កំពុងណែនាំ Multi-Account និង Multi-Instance ដែលធ្វើឱ្យបទពិសោធន៍លេងហ្គេមកាន់តែប្រសើរឡើង ដោយអនុញ្ញាតឱ្យមានវគ្គហ្គេម ឬគណនីច្រើនក្នុងពេលតែមួយ។ ដើម្បីជំរុញការលេងហ្គេម Android លើកុំព្យូទ័រ PC បន្ថែមទៀត Google មានគម្រោងសហការជាមួយក្រុមហ៊ុនផលិតកុំព្យូទ័រ PC ដើម្បីដំឡើងជាមុននូវ Google Play Games លើកុំព្យូទ័រថ្មីៗចាប់ពីឆ្នាំនេះតទៅ។
ប្រភព ៖ www.gsmarena.com