NVIDIA បង្ហាញ RTX PRO 6000 BLACKWELL ដែលមាន CUDA Cores 24,064 និង Memory 96GB
GPU RTX Pro 6000 Blackwell របស់ NVIDIA ដែលនឹងចេញឆាប់ៗនេះ ត្រូវបានផលិតឡើងដើម្បីកុំព្យូទ័រកម្រិតខ្ពស់។ ព័ត៌មានលេចធ្លាយបង្ហាញថា វាជាម៉ាស៊ីនដ៏មានសមត្ថភាពខ្ពស់ដែលមាន CUDA Cores ចំនួន 24,064 - ដែលកើនឡើង 11% លើស RTX 5090 - និងមាន Memory GDDR7 យ៉ាងធំចំនួន 96GB។ ការ Upgrade យ៉ាងច្រើននេះធ្វើឲ្យ RTX Pro 6000 ក្លាយជាដំណោះស្រាយល្អឥតខ្ចោះសម្រាប់អ្នកជំនាញដែលធ្វើការក្នុងការបង្កើតរូបភាព 3D ការធ្វើ Simulation និងការអភិវឌ្ឍ AI។ TGP 600W របស់ GPU នេះបង្ហាញពីសមត្ថភាពដំណើរការដ៏ខ្លាំង ខណៈដែលស្ថាបត្យកម្មទំនើបរបស់វាសន្យាផ្តល់នូវប្រសិទ្ធភាព និងល្បឿនកាន់តែប្រសើរ។ ជាមួយនឹងការបង្ហាញជាផ្លូវការដែលរំពឹងទុកនៅព្រឹត្តិការណ៍ GTC 2025 របស់ NVIDIA, RTX Pro 6000 Blackwell ត្រៀមខ្លួនរួចរាល់ក្នុងការកំណត់ស្តង់ដារថ្មីក្នុងឧស្សាហកម្មនេះ។
ប្រភព ៖ www.tomshardware.com